ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ ម៉ោង ១០:០០ (22-01-2016 10:00)

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ភ្លាមៗដោយកៀបជាប់ក្រោមរថយន្តយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ មករា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ។

មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថបានបន្តថា រថយន្តប្រភេទកូរ៉េម៉ាកហីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2C-4782 ទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ។ ចំណែកម៉ូតូធុនសេ១១ ស៊េរីឆ្នាំ២០០៩ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប៉ូលិសបានសហការគ្នាជួយធ្វើចរាចរណ៍នៅកន្លែងកើតហេតុ ៕
No comments:
Post a Comment